ព្រះត្រៃបិដក ភាគ ១០០
ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយវិប្បយុត្តប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៩៧] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអត្ថិប្បច្ច័យ គឺសហេតុកក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣… ខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។
ID: 637830391236159393
ទៅកាន់ទំព័រ៖