ព្រះត្រៃបិដក ភាគ ១០០
បុរេជាត (គឺបុគ្គល) នូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ សហេតុកវិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ វត្ថុ ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ… ពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវវត្ថុ ទើបកើតឡើង វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអត្ថិប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…
ID: 637830391778404581
ទៅកាន់ទំព័រ៖