ព្រះត្រៃបិដក ភាគ ១០០
ក្នុងបដិសន្ធិក្ខណៈ សហេតុកក្ខន្ធ ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហជាត គឺសហេតុកក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកសហេតុកក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកសហេតុកក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ
ID: 637830391969272031
ទៅកាន់ទំព័រ៖