ព្រះត្រៃបិដក ភាគ ១០០
ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៩៩] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ
ID: 637830392434039799
ទៅកាន់ទំព័រ៖