ព្រះត្រៃបិដក ភាគ ១០០
ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ សហេតុកទុកៈ។
ហេតុសម្បយុត្តទុកៈ
បដិច្ចវារៈ
[១០៣] ហេតុសម្បយុត្តធម៌ (ធម៌ដែលប្រកបដោយហេតុ) អាស្រ័យនូវហេតុសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាហេតុសម្បយុត្ត នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ ហេតុវិប្បយុត្តធម៌ (ធម៌ដែលមិនប្រកបដោយហេតុ) អាស្រ័យនូវហេតុសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ជាហេតុសម្បយុត្ត
ID: 637830393188037173
ទៅកាន់ទំព័រ៖