ព្រះត្រៃបិដក ភាគ ១០០
ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវអលោភៈ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវលោភៈ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺហេតុអាស្រ័យនូវពួកខន្ធ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ហេតុក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ នូវខន្ធ២…
ID: 637830394935160637
ទៅកាន់ទំព័រ៖