ព្រះត្រៃបិដក ភាគ ១០០
ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ដែលប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈ អាស្រ័យនូវអលោភៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុផង នូវហេតុផង នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី អទោសៈ និងអមោហៈក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុផង នូវអលោភៈផង នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ សេចក្តីបំប្រួញ។ បណ្ឌិត គប្បីឲ្យពិស្តារយ៉ាងនេះចុះ។
ID: 637830395113077156
ទៅកាន់ទំព័រ៖