ព្រះត្រៃបិដក ភាគ ១០០
[១០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[១០៦] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអទោសៈ និងអមោហៈ អាស្រ័យនូវអលោភៈ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ…។ វារៈ៩ ចប់បរិបូណ៌។ ព្រោះនបុរេជាតប្បច្ច័យ មានវារៈ៩។ ព្រោះនបច្ឆាជាតប្បច្ច័យ មានវារៈ៩។ ព្រោះនអាសេវនប្បច្ច័យ មានវារៈ៩។
[១០៧] ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវហេតុ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ
ID: 637830395381638163
ទៅកាន់ទំព័រ៖