ព្រះត្រៃបិដក ភាគ ១០០
            
        
        
            
            
                
                ក្នុងអនន្តរប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។… ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ២ ក្នុងឈានប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។… ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ចប់ បច្ចនីយានុលោម។
ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ បច្ចយវារៈ និងនិស្សយវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ កាលពួកមហាភូត សម្រេចហើយ បណ្ឌិត គប្បីធ្វើបញ្ហាថា (ពួកខន្ធ) ពឹងផ្អែកនឹងវត្ថុ ឯអាយតនៈ៥ បានក្នុងអនុលោម និងបច្ចនីយៈ យ៉ាងណា បណ្ឌិតគប្បីធ្វើ (បញ្ហា) យ៉ាងនោះដែរ។ សំសដ្ឋវារៈ និងសម្បយុត្តវារៈ ចប់បរិបូណ៌ហើយ រូបមិនមានទេ មានតែអរូបម្យ៉ាង។
បញ្ហាវារៈ
 [១៧] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយហេតុប្បច្ច័យ គឺអលោភៈ ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយហេតុប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។
            
 
        
            
                ID: 637830307007933090 
                
            
            
                ទៅកាន់ទំព័រ៖