ព្រះត្រៃបិដក ភាគ ១០០

ហេ​តុ​ចេ​វសហេតុក​ទុ​កៈ​យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ មិន​មានការ​ធ្វើ​ផ្សេងៗគ្នា​ឡើយ។

ចប់ ហេតុ​ហេតុ​សម្បយុត្ត​ទុ​កៈ។


នហេតុ​សហេតុក​ទុ​កៈ


 [១៣០] ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ នូវ​ខន្ធ២… ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ នូវ​ខន្ធ២…
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637830400207838201
ទៅកាន់ទំព័រ៖