ព្រះត្រៃបិដក ភាគ ១០០
ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[១៣៣] ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ នូវខន្ធ២…។ បដិសន្ធិ មានរហូតដល់ពួកអសញ្ញសត្វ ឯមោហៈ មិនមានទេ។
[១៣៤] ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ក្នុងខណៈនៃបដិសន្ធិ…
ID: 637830401096896313
ទៅកាន់ទំព័រ៖