ព្រះត្រៃបិដក ភាគ ១០០
បច្ចយវារៈ
[១៣៨] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុក្តី ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ តែប្រកបដោយហេតុផង មិនមែនជាហេតុ ទាំងប្រកបដោយហេតុផង ទើបកើតឡើង
ID: 637830401914624203
ទៅកាន់ទំព័រ៖