ព្រះត្រៃបិដក ភាគ ១០០
[១៤៣] ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ច្រឡំនឹងធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺនឹងខន្ធ១ មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ… ពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ក្នុងខណៈនៃបដិសន្ធិ…។
[១៤៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មាន
វារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
ចប់ បច្ចនីយៈ។
ការរាប់២យ៉ាងដ៏សេស បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
សម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[១៤៥] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ គឺនូវទាន… នូវសីល… នូវឧបោសថកម្ម…
ID: 637830402775051117
ទៅកាន់ទំព័រ៖