ព្រះត្រៃបិដក ភាគ ១០០
ក្នុងនោវិគតប្បច្ច័យ មានវារៈ៤ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[១៦៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ នហេតុសហេតុកទុកៈ។
សប្បច្ចយទុកៈ
បដិច្ចវារៈ
[១៦៦] ធម៌ដែលប្រកបដោយបច្ច័យ អាស្រ័យនូវធម៌ដែលប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយបច្ច័យ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។
ID: 637830409715696592
ទៅកាន់ទំព័រ៖