ព្រះត្រៃបិដក ភាគ ១០០
            
        
        
            
            
                
                 [១៧១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ សេចក្តីបំប្រួញ ក្នុងនោវិគតប្បច្ច័យ មានវារៈ១។
ចប់ អនុលោមប្បច្ចនីយៈ។
 [១៧២] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ១ សេចក្តីបំប្រួញ… ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ចប់ បច្ចនីយានុលោម។
សហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
 [១៧៣] ធម៌ដែលប្រកបដោយបច្ច័យ ពឹងផ្អែកនឹងធម៌ដែលប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយបច្ច័យ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ។ មហាភូត១… ពួកខន្ធដែលប្រកបដោយបច្ច័យ ពឹងផ្អែកនឹងវត្ថុ។
 [១៧៤] ធម៌ដែលប្រកបដោយបច្ច័យ ពឹងផ្អែកនឹងធម៌ដែលប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។
            
 
            
         
        
            
                ID: 637830410460088643 
                
            
            
                ទៅកាន់ទំព័រ៖