ព្រះត្រៃបិដក ភាគ ១០០

ក្នុង​ឧបនិស្សយ​បច្ច័យ មាន​វារៈ១ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [១៨៩] អនិទស្សន​ធម៌ អាស្រ័យ​នូវ​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប ជា​អនិ​ទស្សនៈ​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​អនិ​ទស្សនៈ នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១… ចិត្តសមុដ្ឋាន​រូប ជា​អនិ​ទស្សនៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន ឧតុសមុដ្ឋាន របស់​ពួក​អសញ្ញ​សត្វ​… មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សនិ​ទស្សន​ធម៌ អាស្រ័យ​នូវ​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637830412769869574
ទៅកាន់ទំព័រ៖