ព្រះត្រៃបិដក ភាគ ១០០

ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។

ចប់ បច្ច​នី​យានុ​លោម។


បច្ចយ​វារៈ


 [១៩៣] អនិទស្សន​ធម៌ ពឹងផ្អែក​នឹង​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ជា​អនិ​ទស្សនៈ​ក្តី ពឹងផ្អែក​នឹង​អនិ​ទស្សន​ក្ខន្ធ១ នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ពឹងផ្អែក​នឹង​ពួក​ខន្ធ ពួក​ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ពឹងផ្អែក​នឹង​មហាភូត១… ចិត្តសមុដ្ឋាន​រូប​ជា​អនិ​ទស្សនៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​អនិ​ទស្សន​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ ឯប្រស្នា២ក្រៅ​នេះ បណ្ឌិត​គប្បី​ធ្វើ​ចុះ។
 [១៩៤] អនិទស្សន​ធម៌ ពឹងផ្អែក​នឹង​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​នឹង​អនិ​ទស្សន​ក្ខន្ធ១… នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​អនិ​ទស្សន​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637830413624164544
ទៅកាន់ទំព័រ៖