ព្រះត្រៃបិដក ភាគ ១០០
            
        
        
            
            
                
                បញ្ហាវារៈ
 [២០២] អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយហេតុប្បច្ច័យ គឺពួកអនិទស្សនហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាអនិទស្សនៈផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ ដោយហេតុប្បច្ច័យ គឺពួកអនិទស្សនហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ផង នៃអនិទស្សនធម៌ផង ដោយហេតុប្បច្ច័យ គឺពួកអនិទស្សនហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាសនិទស្សនៈ និងជាអនិទស្សនៈផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
 [២០៣] សនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអារម្មណប្បច្ច័យ គឺនូវសនិទស្សនរូប ថាមិនទៀង… ទោមនស្ស កើតឡើង
            
 
            
         
        
            
                ID: 637830414740265911 
                
            
            
                ទៅកាន់ទំព័រ៖