ព្រះត្រៃបិដក ភាគ ១០០
ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ អនុលោម។
[២២៥] សប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ មានវារៈ៣។ អប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអប្បដិឃៈ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវអាបោធាតុ ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប ជាអប្បដិឃៈ និងឧបាទារូប អាស្រ័យនូវអាបោធាតុ របស់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អប្បដិឃមូលកៈ និងបញ្ហា២ប្រការក្រៅនេះ បណ្ឌិតគប្បីធ្វើចុះ
ID: 637830419502333099
ទៅកាន់ទំព័រ៖