ព្រះត្រៃបិដក ភាគ ១០០

ឯសហជាត​វារៈ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។

បច្ចយ​វារៈ


 [២៣០] សប្បដិ​ឃធម៌ ពឹងផ្អែក​នឹង​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ អប្បដិឃ​ធម៌ ពឹងផ្អែក​នឹង​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប ជា​អប្បដិឃ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ជា​អប្បដិឃៈ នឹង​ខន្ធ២… ចិត្តសមុដ្ឋាន​រូប ជា​អប្បដិឃៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​អាបោធាតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ឥត្ថិន្រ្ទិយ និង​កព​ឡិង្កា​រា​ហារ ពឹងផ្អែក​នឹង​អាបោធាតុ ពួក​ខន្ធ​ជា​អប្បដិឃៈ ពឹងផ្អែក​នឹង​វត្ថុ។ បញ្ហា៥យ៉ាង​ដ៏​សេសសល់ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២៣១] អប្បដិឃ​ធម៌ ពឹងផ្អែក​នឹង​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ។ អប្បដិឃ​ធម៌ ពឹងផ្អែក​នឹង​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​អប្បដិឃៈ នឹង​ខន្ធ២… ពួក​ខន្ធ​ជា​អប្បដិឃៈ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637830420440646244
ទៅកាន់ទំព័រ៖