ព្រះត្រៃបិដក ភាគ ១០០

បញ្ហា​វារៈ


 [២៣៣] អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​អប្បដិឃៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ជា​អប្បដិឃៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ មាន​បដិសន្ធិ។ អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​សប្បដិ​ឃធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​ប្ប​ដិ​ឃៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​បដិសន្ធិ​…។ អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​សប្បដិ​ឃធម៌​ផង នៃ​អប្បដិឃ​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​អប្បដិឃៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​ប្ប​ដិ​ឃៈ និង​ជា​អប្បដិឃៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [២៣៤] សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) នូវ​ចក្ខុ​… នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង​… ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637830420968317325
ទៅកាន់ទំព័រ៖