ព្រះត្រៃបិដក ភាគ ១០០

សប្បដិ​ឃធម៌​ក្តី អប្បដិឃ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ សប្បដិ​ឃធម៌​ក្តី អប្បដិឃ​ធម៌​ក្តី ជា​បច្ច័យ​នៃ​សប្បដិ​ឃធម៌​ផង នៃ​អប្បដិឃ​ធម៌​ផង ដោយ​សហជាត​ប្ប​ច្ច័​យ។
 [២៥២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសហជាត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ននិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤។

ចប់ បច្ច​នីយៈ។


 [២៥៣] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ សេចក្តី​បំប្រួញ​… ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ សេចក្តី​បំប្រួញ​… ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637830466932460828
ទៅកាន់ទំព័រ៖