ព្រះត្រៃបិដក ភាគ ១០០

ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។

ចប់ អនុលោម​ប្ប​ច្ច​នីយៈ។


 [២៥៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​នហេតុ​ប្ប​ច្ច័​យ… ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤។ អនុលោម​មាតិកា បណ្ឌិត គប្បី​រាប់​ចុះ។… ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ បច្ច​នី​យានុ​លោម។
ចប់ សប្បដិ​ឃទុ​កៈ។


រូ​បិ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៥៥] រូ​បិ​ធម៌ (ធម៌​ដែល​មាន​រូប) អាស្រ័យ​នូវ​រូ​បិ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ នូវ​មហាភូត២… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ អរូ​បិ​ធម៌ (ធម៌​ដែល​មិន​មាន​រូប) អាស្រ័យ​នូវ​រូ​បិ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អរូ​បិ​ក្ខន្ធ អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ រូ​បិ​ធម៌​ក្តី អរូ​បិ​ធម៌​ក្តី អាស្រ័យ​នូវ​រូ​បិ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អរូ​បិ​ក្ខន្ធ អាស្រ័យ​នូវ​ត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ អរូ​បិ​ធម៌ អាស្រ័យ​នូវ​អរូ​បិ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អរូ​បិ​ក្ខន្ធ ១
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637830467280661838
ទៅកាន់ទំព័រ៖