ព្រះត្រៃបិដក ភាគ ១០០
រហូតដល់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សេចក្តីបំប្រួញ។
[២៩៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីកំណត់ថា វិបាកក្នុងលោកុត្តរៈ មាននអាសេវនមូល ក្នុងអរូបសុទ្ធ ដូច្នេះ ពួកបច្ច័យដ៏សេស នៅជាប្រក្រតីដដែល។ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ចប់ បច្ចនីយៈ។
[២៩៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ…
ID: 637830473350212530
ទៅកាន់ទំព័រ៖