ព្រះត្រៃបិដក ភាគ ១០០
វត្ថុក្តី អាយតនៈ៥ក្តី បណ្ឌិត គប្បីសំដែង (តាម) ក្នុងបច្ចយវារៈផងចុះ។ (លោកិយទុកៈ) បណ្ឌិតបាន (យល់) យ៉ាងណាៗ (កេនចិ វិញ្ញេយ្យទុកៈ) បណ្ឌិត គប្បីធ្វើយ៉ាងនោះៗផងចុះ។
បញ្ហាវារៈ
[៣២៦] ធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ជាបច្ច័យនៃធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ជាបច្ច័យនៃពួកសម្បយុត្តក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ មានបដិសន្ធិដែរ។ សេចក្តីបំប្រួញ។
[៣២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ អនុលោម។
[៣២៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។
ចប់ បច្ចនីយៈ។
វារៈ៤ក្តី ការរាប់ក្តី (ចប់) បរិបូណ៌ ដោយប្រការយ៉ាងនេះ។
ចប់ កេនចិ វិញ្ញេយ្យទុកៈ។
ID: 637830479934701174
ទៅកាន់ទំព័រ៖