ព្រះត្រៃបិដក ភាគ ១០០

 [៣៣០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ អនុលោម។


 [៣៣១] នោ​អាសវ​ធម៌ អា​ស្រ័យ​នូវ​នោ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​អា​សវ​ក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១… រហូតដល់​ពួក​អសញ្ញ​សត្វ។ អាសវ​ធម៌ អា​ស្រ័យ​នូវ​នោ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [៣៣២] នោ​អាសវ​ធម៌ អាស្រ័យ​នូវ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អាសវៈ។ នោ​អាសវ​ធម៌ អា​ស្រ័យ​នូវ​នោ​អាសវ​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​នោ​អា​សវ​ក្ខន្ធ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637830480637713089
ទៅកាន់ទំព័រ៖