ព្រះត្រៃបិដក ភាគ ១០០
មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់ទាំងអស់ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៣៤០] អាសវធម៌ ច្រឡំនឹងអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ និងអវិជ្ជាសវៈ ច្រឡំនឹងកាមាសវៈ។ ចក្កៈ។ សេចក្តីបំប្រួញ។
[៣៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៣៤២] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
ID: 637830482046828156
ទៅកាន់ទំព័រ៖