ព្រះត្រៃបិដក ភាគ ១០០
ការរាប់ក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[៣៤៣] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយហេតុប្បច្ច័យ គឺកាមាសវៈ ជាបច្ច័យនៃទិដ្ឋាសវៈ និងអវិជ្ជាសវៈ ដោយហេតុប្បច្ច័យ ភវាសវៈ ជាបច្ច័យនៃអវិជ្ជាសវៈ ដោយហេតុប្បច្ច័យ។ ចក្កៈ។ អាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួកអាសវហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ អាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយហេតុប្បច្ច័យ គឺកាមាសវៈ ជាបច្ច័យនៃទិដ្ឋាសវៈផង នៃអវិជ្ជាសវៈផង នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួកនោអាសវហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ មានបដិសន្ធិដែរ។
ID: 637830483603290429
ទៅកាន់ទំព័រ៖