ព្រះត្រៃបិដក ភាគ ១០០
            
        
        
            
            
                
                 [៣៦០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៧ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។
ចប់ អនុលោមប្បច្ចនីយៈ។
 [៣៦១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ អនុលោមបទទាំងឡាយ (ចប់) បរិបូណ៌ (តែប៉ុណ្ណេះ)… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ បច្ចនីយានុលោម។
ចប់ អាសវទុកៈ។
សាសវទុកៈ
បដិច្ចវារៈ
 [៣៦២] សាសវធម៌ (ធម៌ដែលប្រកបដោយអាសវៈ) អាស្រ័យនូវសាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសាសវក្ខន្ធ១ នូវខន្ធ២…
            
 
            
         
        
            
                ID: 637830487976489894 
                
            
            
                ទៅកាន់ទំព័រ៖