ព្រះត្រៃបិដក ភាគ ១០០

អាសវ​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [៣៦៣] ធម៌​ដែល​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ នូវ​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ មោហៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស។ ធម៌​ដែល​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រាសចាក​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ នូវ​ខន្ធ២… ខន្ធ៣ក្តី មោហៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ទោមនស្ស នូវ​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​អាសវៈ នូវ​ខន្ធ២…
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637830488439200403
ទៅកាន់ទំព័រ៖