ព្រះត្រៃបិដក ភាគ ១០០

ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។

ចប់ បច្ច​នី​យានុ​លោម។
សហជាត​វារៈ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។


បច្ចយ​វារៈ


 [៣៧៥] ធម៌​ដែល​ប្រកបដោយ​អាសវៈ ពឹងផ្អែក​នឹង​ធម៌​ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ពឹងផ្អែក​នឹង​ធម៌​ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រាសចាក​អាសវៈ នឹង​ខន្ធ២… ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ វត្ថុ ពឹងផ្អែក​នឹង​ពួក​ខន្ធ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​ខន្ធ​ដែល​ប្រាសចាក​អាសវៈ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 637830491225438500
ទៅកាន់ទំព័រ៖