ព្រះត្រៃបិដក ភាគ ១០០

ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់២យ៉ាង​ក្រៅពី​នេះ បណ្ឌិត គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
ឯនិស្សយ​វារៈ ដូចគ្នានឹង​បច្ចយ​វារៈ​ដែរ។

សំសដ្ឋ​វារៈ


 [៣៨០] ធម៌​ដែល​ប្រកបដោយ​អាសវៈ ច្រឡំ​នឹង​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៨១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៦ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។

ចប់ អនុលោម។


 [៣៨២] ធម៌​ដែល​ប្រាក​ចាក​អាសវៈ ច្រឡំ​នឹង​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ច្រឡំ​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 637830492695249591
ទៅកាន់ទំព័រ៖