ព្រះត្រៃបិដក ភាគ ១០០
ធម៌ដែលប្រាសចាកអាសវៈ ច្រឡំនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។បេ។
[៣៨៣] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។
ការរាប់២យ៉ាងក្រៅពីនេះ បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ។
ឯសម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[២៨៤] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយអាសវៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យ នៃធម៌ដែលប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយអាសវៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ទោសៈ ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
ID: 637830492963491507
ទៅកាន់ទំព័រ៖