ព្រះត្រៃបិដក ភាគ ១០០
[៣៩៩] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ
ID: 637830498326224142
ទៅកាន់ទំព័រ៖