ព្រះត្រៃបិដក ភាគ ១០០

គឺ​ខន្ធ៣ក្តី ទិដ្ឋាសវៈ​ក្តី អវិជ្ជា​សវៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង នូវ​កាមាសវៈ​ផង នូវ​ខន្ធ២… ចក្កៈ។ សេចក្តី​បំប្រួញ។
បដិ​ច្ច​វារៈ​ក្តី សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី មាន​ប្រការ​យ៉ាងនេះ​ឯង អាសវ​ទុ​កៈ យ៉ាងណា បណ្ឌិត គប្បី​ធ្វើ​យ៉ាងនេះ​ចុះ មិន​មាន​សេចក្តី​ផ្សេងគ្នា​ទេ។

បញ្ហា​វារៈ


ក្នុង​បញ្ហា​វារៈ បណ្ឌិត​មិន​គប្បី​ធ្វើ​នូវ​លោ​កុត្ត​រៈ ក្នុង​ហេតុ​ប្ប​ច្ច័​យ និង​អារម្មណ​ប្ប​ច្ច័​យទេ គប្បី​ធ្វើ​ថា ពួក​សេក្ខបុគ្គល ពិចារណា​នូវ​គោត្រភូ ពិចារណា​នូវ​វោ​ទានៈ​ចុះ បើ​ដឹង​បទ​ទាំងអស់ ក្នុង​អធិបតិ​ប្ប​ច្ច័​យហើយ គប្បី​ធ្វើ​ចុះ។
 [៤០៤] ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អាស​វៈ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អាស​វៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 637830499621022354
ទៅកាន់ទំព័រ៖