ព្រះត្រៃបិដក ភាគ ១០០
បញ្ហាវារៈ
[៤០៩] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[៤១០] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ
ID: 637830501330229813
ទៅកាន់ទំព័រ៖