ព្រះត្រៃបិដក ភាគ ១០០

 [២] ធម៌​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​លើកតែ​រូបភព​ចេញ និយាយ​តែ​ប្រស្នា៩ ក្នុង​អរូបភព​តែ​ម្យ៉ាង។ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​បដិ​សិន្ធ មិន​មាន​ទេ (ការណ៍​នេះ) គ្រប់គ្រាន់​ហើយ អាស្រ័យ​នូវ​មហាភូត១។បេ។ ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត នេះ​ជា​សេច​ក្តី​ផ្សេងៗគ្នា។ ព្រោះ​អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ និង​សហជាត​ប្ប​ច្ច័​យ គឺ​ពួក​មហាភូត​ទាំងអស់ ដរាបដល់​ពួក​អសញ្ញ​សត្វ។ ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ និង​អា​សេវន​ប្ប​ច្ច័​យ ឯបដិសន្ធិ មិន​មាន​ក្នុង​បច្ច័យ​ទាំង២ទេ។ ព្រោះ​កម្ម​ប្ប​ច្ច័​យ និង​វិបាក​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
 [៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [៤] ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​អហេតុកៈ​ផង មិនមែន​ហេតុ​ផង។បេ។ នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637830305144375486
ទៅកាន់ទំព័រ៖