ព្រះត្រៃបិដក ភាគ ១០០

បច្ចយ​វារៈ


 [៥៩] សហេតុក​ធម៌ ពឹងផ្អែក​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មូល​នៃ​សហេតុ​កៈ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ អហេតុក​ធម៌ ពឹងផ្អែក​នឹង​អហេតុក​ធម៌​… គឺ (មូល​នៃ​អហេតុកៈ) ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ សហេតុក​ធម៌ ពឹងផ្អែក​នឹង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សហេតុ​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​សហេតុ​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ សហេតុក​ធម៌​ក្តី អហ​តុក​ធម៌​ក្តី ពឹងផ្អែក​នឹង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សហេតុ​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ នឹង​វត្ថុ​…។ សហេតុក​ធម៌ ពឹងផ្អែក​នឹង​សហេតុក​ធម៌​ផង នឹង​អហេតុក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​សហេតុ​កក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637830317369288999
ទៅកាន់ទំព័រ៖