ព្រះត្រៃបិដក ភាគ ១០០
ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
និស្សយវារៈ ប្រហែលគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៧០] សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងសហេតុកក្ខន្ធ១ នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ច្រឡូកច្រឡំនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡូកច្រឡំនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង និងមោហៈផង នឹងខន្ធ២…។
[៧១] សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងសហេតុកក្ខន្ធ១ នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។
ID: 637830319557451377
ទៅកាន់ទំព័រ៖