ព្រះត្រៃបិដក ភាគ ១០០

ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ សហេតុក​ទុ​កៈ។


ហេតុ​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [១០៣] ហេតុ​សម្បយុត្ត​ធម៌ (ធម៌​ដែល​ប្រកបដោយ​ហេតុ) អាស្រ័យ​នូវ​ហេតុ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជាហេតុ​សម្បយុត្ត នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ហេតុ​វិប្បយុត្ត​ធម៌ (ធម៌​ដែល​មិន​ប្រកបដោយ​ហេតុ) អាស្រ័យ​នូវ​ហេតុ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ជាហេតុ​សម្បយុត្ត
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637830393188037173
ទៅកាន់ទំព័រ៖