ព្រះត្រៃបិដក ភាគ ១០០

ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ បណ្ឌិត គប្បី​ធ្វើឲ្យ​ពិស្តារ តាមដំណើរ​នេះ​ចុះ។ ដូច​សហេតុក​ទុ​កៈ​ដែរ មិន​មានការ​ធ្វើឲ្យ​ផ្សេងគ្នា​ឡើយ។

ចប់ ហេតុ​សម្បយុត្ត​ទុ​កៈ។


ហេតុ​សហេតុក​ទុ​កៈ
បដិ​ច្ច​វារៈ


 [១០៤] ធម៌​ជាហេតុ​ក្តី ប្រកបដោយ​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អទោសៈ និង​អមោហៈ អាស្រ័យ​នូវ​អលោភៈ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ មោហៈ អាស្រ័យ​នូវ​លោភៈ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ អទោសៈ និង​អមោហៈ អាស្រ័យ​នូវ​អលោភៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ ធម៌​ដែល​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637830394727190508
ទៅកាន់ទំព័រ៖