ព្រះត្រៃបិដក ភាគ ១០១
អភិធម្មបិដក
បដ្ឋាន អដ្ឋមភាគ
អនុលោមទុកប្បដ្ឋាន
សញ្ញោជនទុកៈ
បដិច្ចវារៈ
[១] សញ្ញោជនធម៌ (ធម៌ដែលចងសត្វទុកក្នុងវដ្តៈ) អាស្រ័យនូវសញ្ញោជនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវកាមរាគសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវកាមរាគសញ្ញោជនៈ មានសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវកាមរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ អាស្រ័យនូវកាមរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវបដិឃសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវបដិឃសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ អាស្រ័យនូវបដិឃសញ្ញោជនៈ ភវរាគសញ្ញោជនៈក្តី
ID: 637830559027309665
ទៅកាន់ទំព័រ៖