ព្រះត្រៃបិដក ភាគ ១០១

នូវ​ឧបោសថកម្ម​… ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​ពួក​កុសល​ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ នូវ​ផល ពិចារណា​នូវ​ព្រះ​និពា្វន ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល និង​ការពិចារណា ពួក​ព្រះ​អរិយៈ (ពិចារណា) នូវ​ពួក​នោ​សញ្ញោជន​កិលេស ដែល​លះបង់​ហើយ​… នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ​… ក្នុង​កាលមុន​… នូវ​ចក្ខុ នូវ​វត្ថុ​… នូវ​ពួក​នោ​សញ្ញោ​ជនក្ខន្ធ ថា​មិន​ទៀង​… ទោមនស្ស​កើត​ទ្បើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំ​ទ្បេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកប​ដោយ​នោ​សញ្ញោជន​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​នោ​សញ្ញោ​ជនក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637830560999556031
ទៅកាន់ទំព័រ៖