ព្រះត្រៃបិដក ភាគ ១០១

នូវ​គន្ថ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ដែ​ប្រាសចាក​គន្ថៈ នូវ​ខន្ធ២ …ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​លោភៈ ដែល​ប្រាសចាក​ទិដ្ឋិ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​បដិឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ សេចក្តី​បំប្រួញ។ គន្ថ​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​គន្ថ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​លោភៈ ដែ​ប្រាសចាក​ទិដ្ឋិ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​បដិឃៈ។ ពួក​គន្ថ​សម្បយុត្ត​ធម៌​ក្តី ពួក​គន្ថ​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​គន្ថ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​លោភៈ ដែល​ប្រាសចាក​ទិដ្ឋិ ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​បដិឃៈ។ គន្ថ​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​គន្ថ​សម្បយុត្ត​ធម៌​ផង នូវ​គន្ថ​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ​ផង នូវ​លោភៈ​ផង នូវ​ខន្ធ២ …ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​ទោមនស្ស​ផង នូវ​បដិឃៈ​ផង នូវ​ខន្ធ២…។ គន្ថ​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​គន្ថ​សម្បយុត្ត​ធម៌​ផង នូវ​គន្ថ​វិប្បយុត្ត​ធម៌​ផង
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637830581152790160
ទៅកាន់ទំព័រ៖