ព្រះត្រៃបិដក ភាគ ១០១

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​គន្ថៈ​ផង នូវ​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ​ផង នូវ​លោភៈ​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទោមនស្ស​ផង នូវ​បដិឃៈ​ផង។ ពួក​គន្ថ​សម្បយុត្ត​ធម៌​ក្តី ពួក​គន្ថ​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​គន្ថ​សម្បយុត្ត​ធម៌​ផង នូវ​គន្ថ​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ​ផង នូវ​លោភៈ​ផង នូវ​ខន្ធ២ …ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​ទោមនស្ស​ផង នូវ​បដិឃៈ​ផង នូវ​ខន្ធ២…។
 [១១១] គន្ថ​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​គន្ថ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​គន្ថៈ នូវ​ខន្ធ២…។ គន្ថ​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​គន្ថ​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​លោភៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ បដិឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​ទោមនស្ស។ ពួក​គន្ថ​សម្បយុត្ត​ធម៌​ក្តី គន្ថ​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​គន្ថ​សម្បយុត្ត​ធម៌ ទើប​កើតឡើង
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637830581377907432
ទៅកាន់ទំព័រ៖