ព្រះត្រៃបិដក ភាគ ១០១
ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ផង លោភៈផង អាស្រ័យនូវខន្ធ១ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ នូវខន្ធ២ …ខន្ធ៣ផង បដិឃៈផង អាស្រ័យនូវខន្ធ១ ដែលប្រកបដោយទោមនស្ស នូវខន្ធ២…។ គន្ថវិប្បយុត្តធម៌ អាស្រ័យនូវគន្ថវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រាសចាកគន្ថៈ នូវខន្ធ២ …ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ គន្ថសម្បយុត្តធម៌ អាស្រ័យនូវគន្ថវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវលោភៈ ដែលប្រាសចាកទិដ្ឋិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវបដិឃៈ។ គន្ថសម្បយុត្តធម៌ អាស្រ័យនូវគន្ថសម្បយុត្តធម៌ផង នូវគន្ថវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈផង នូវលោភៈផង នូវខន្ធ២ …ខន្ធ៣ …អាស្រ័យនូវខន្ធ១ ដែលប្រកបដោយទោមនស្សផង នូវបដិឃៈផង នូវខន្ធ២…។ សេចក្តីបំប្រួញ។
[១១២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៩
ID: 637830581589890436
ទៅកាន់ទំព័រ៖