ព្រះត្រៃបិដក ភាគ ១០១

ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧។ បណ្ឌិត កាល​ចែករំលែក ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ គប្បី​ធ្វើឲ្យ​ជា​អរូប​ជាបឋម រូប បណ្ឌិត​បាន​ក្នុង​ទីណា បណ្ឌិត​គប្បី​ធ្វើ​ក្នុង​ទីនោះ ក្នុង​កាល​ជា​ខាងក្រោយ ឯបដិឃៈ មិន​មាន​ក្នុង​អរូប​ទេ។ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៥] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ …ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ឯង សេចក្តី​បំប្រួញ …ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ …ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ ឯសហជាត​វារៈ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ដែរ។
ឯសហជាត​វារៈ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637830582089541585
ទៅកាន់ទំព័រ៖