ព្រះត្រៃបិដក ភាគ ១០១
បច្ចយវារៈ
[១១៧] គន្ថសម្បយុត្តធម៌ ពឹងផ្អែកនឹងគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ គន្ថវិប្បយុត្តធម៌ ពឹងផ្អែកនឹងគន្ថវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពឹងផ្អែកនឹងខន្ធ១ ដែលប្រាសចាកគន្ថៈ …វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ នឹងមហាភូត១ …ពួកខន្ធដែលប្រាសចាកគន្ថៈ ពឹងផ្អែកនឹងវត្ថុ។ គន្ថសម្បយុត្តធម៌ ពឹងផ្អែកនឹងគន្ថវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកគន្ថសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងលោភៈ ដែលប្រាសចាកទិដ្ឋិ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងបដិឃៈ។ ពួកគន្ថសម្បយុត្តធម៌ក្តី ពួកគន្ថវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងគន្ថវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកគន្ថសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងលោភៈ ដែលប្រាសចាកទិដ្ឋិ ពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងបដិឃៈ ពួកទិដ្ឋិគតវិប្បយុត្តក្ខន្ធផង លោភៈផង ពឹងផ្អែកនឹងវត្ថុ
ID: 637830582306868977
ទៅកាន់ទំព័រ៖