ព្រះត្រៃបិដក ភាគ ១០១
ពួកខន្ធដែលប្រកបដោយទោមនស្សផង បដិឃៈផង ពឹងផ្អែកនឹងវត្ថុ។ គន្ថសម្បយុត្តធម៌ ពឹងផ្អែកនឹងគន្ថសម្បយុត្តធម៌ផង នឹងគន្ថវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ផង នឹងវត្ថុផង ដែលប្រកបដោយគន្ថៈ នឹងខន្ធ២ …ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិផង នឹងវត្ថុផង នឹងលោភៈផង នឹងខន្ធ២ …ខន្ធ៣ …ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយទោមនស្សផង នឹងវត្ថុផង នឹងបដិឃៈផង នឹងខន្ធ២…។ គន្ថវិប្បយុត្តធម៌ ពឹងផ្អែកនឹងគន្ថសម្បយុត្តធម៌ផង នឹងគន្ថវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកគន្ថសម្បយុត្តក្ខន្ធផង នឹងពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិផង នឹងលោភៈផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយទោមនស្សផង នឹងបដិឃៈផង លោភៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិផង នឹងវត្ថុផង បដិឃៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយទោមនស្សផង នឹងវត្ថុផង។ ពួកគន្ថសម្បយុត្តធម៌ក្តី ពួកគន្ថវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងគន្ថសម្បយុត្តធម៌ផង នឹងគន្ថវិប្បយុត្តធម៌ផង
ID: 637830582640954200
ទៅកាន់ទំព័រ៖