ព្រះត្រៃបិដក ភាគ ១០១

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​គន្ថៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ …ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នឹង​លោភៈ​ផង នឹង​ខន្ធ២ …ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​ទោមនស្ស​ផង នឹង​បដិឃៈ​ផង នឹង​ខន្ធ២ …ខន្ធ៣ផង លោភៈ​ផង ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ …ខន្ធ៣ផង បដិឃៈ​ផង ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​ទោមនស្ស​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…។ សេចក្តី​បំប្រួញ។
 [១១៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637830582843479108
ទៅកាន់ទំព័រ៖